|
|
ប្រធានក្រុមជម្រើសជាតិបារាំងបានសម្រេចចិត្តបន្តនៅ Paris Saint-Germain ជាជាងចូលរួមជាមួយក្រុម La Liga នៅរដូវក្តៅឆ្នាំ 2022 ប៉ុន្តែបើយោងតាម Foot Mercato ឥឡូវនេះ Kylian Mbappé បានយល់ព្រមចូលរួមជាមួយក្រុម Real Madrid ហើយ។
វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ Mbappé ក្នុងការបោះជំហានទៅលេងនៅក្លិបល្បីជាង និងធំជាងគេដូចជា Real Madrid ខណៈរដូវកាលមុនៗ កីឡាករដែលគេចំណាំហៅថា កូនអណ្ដើករូបនេះ បានបដិសេធសំណើ អធិរាជស ជាច្រើនដង។
កាលពីថ្ងៃទី 3 ខែមករា បន្ទាប់ពីជួយ PSG ឈ្នះក្រុម Toulouse FC លើកពាន Trophée des Champions Mbappé បាននិយាយថាគាត់មិនទាន់បានធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ Foot Mercato រាយការណ៍ថា យុវជនរបស់ក្លិប AS Monaco រូបនេះ បានឈានដល់កិច្ចព្រមព្រៀងចូលរួមជាមួយ Real Madrid នៅពេលដែលកុងត្រាជាមួយក្រុមមហាសេដ្ឋីបារាំង PSG ផុតកំណត់។
ការចាកចេញរបស់គាត់មិនគំរាមកំហែងដល់គម្រោងរបស់ PSG ទាំងផ្នែកហិរញ្ញវត្ថុ ឬក្នុងន័យកីឡា ហើយ Mbappé មានអារម្មណ៍ថា ពេលនេះជាពេលវេលាត្រឹមត្រូវដើម្បីផ្លាស់ទៅ Real Madrid ។
Facebook Page Aa2888
🔥ការប្រកួត EUROPA LEAGUE 🔥 LEVERKUSEN VS ROMA ...
🔥ការប្រកួត EUROPA LEAGUE 🔥 ATALANTA VS MARSEILLE ...
🔥ការប្រកួត CONFERENCE LEAGUE 🔥 OLYMPIACOS VS ASTON VILLA ...
Fabrizio Romano បាននិយាយនៅលើ X ថា យល់ Chelsea បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ Estevão Willian លើលក្ខខណ្ឌផ្ទាល់ខ្លួន ។...
Real Madrid បានយកឈ្នះ Bayern ក្នុងលទ្ធផល 2-1 ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ហើយនឹងត្រូវជួប Dortmund នៅវគ្គផ្តាច់ព្រ័ត្រ។...