|
|
ខ្សែប្រយុទ្ធ Kylian Mbappe ចំណាយពេលត្រឹមតែ៨វិនាទីធ្វើបានគ្រាប់បាល់លឿនបំផុតនៅ Ligue 1 ក្នុងជ័យជម្នះរបស់ Paris St-Germain លើ Lille លទ្ធផល ៧-១ កាលពីយប់មិញ។
ក្នុងការប្រកួតសប្ដាហ៍ទី៣នៃលីគកំពូលរបស់បារាំង លេងបាន៨វិនាទី Mabppe រកបានគ្រាប់ទីមួយឲ្យ PSG ដែលជាការបញ្ជូនរបស់ Lionel Messi ។ រំលងមិនបានប៉ុន្មាន Messi ជាអ្នកបន្ថែមគ្រាប់ទីពីរ។ ខ្សែការពារ Hakimi ជាអ្នកសម្រេចបានគ្រាប់ទី៣ជូនក្រុម ស្របពេលខ្វះពីរនាទីបញ្ចប់ការប្រកួតវគ្គទីមួយ Neymar បន្ថែមគ្រាប់ទី៤។
ក្រោយសម្រាកឈានដល់វគ្គទីពីរ Neymar រកបានមួយគ្រាប់ទៀត ខណៈ Mbappe ធ្វើបាន២គ្រាប់បន្ថែម ដែលជាការធ្វើបាន Hat-trick ជាលើកដំបូងក្នុងរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធ Jonathan Bamba ជាអ្នកទម្លុះសំណាញទៅតែមួយគ្រាប់គត់ជូនក្រុមម្ចាស់ផ្ទះ Lille ។
បញ្ចប់ការប្រកួត PSG បានយកឈ្នះ Lille ៧-១ ឈរកំពូលតារាង Ligue 1 ឆ្លងកាត់បីប្រកួតមាន៩ពិន្ទុពេញ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
ប្រភព: Sky Sport
យោងតាមរបាយការណ៍របស់ Diario Sport ថ្មីៗនេះ មានតែកីឡាករ Barcelona ប្រាំនាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថា ក្លឹបផ្សេងមិនអាចប៉ះបាន នៅពេលនេះ។...
Martin Odegaard បានបញ្ចេញទម្រង់លេងមិនគួរឱ្យជឿដើម្បីជួយ Arsenal បំបាក់ Chelsea 5-0 នៅ Premier League។...
Jayden Danns បាននៅក្នុងក្រុមសម្រាប់ការប្រកួត Merseyside Derby កាលពីថ្ងៃពុធ ប៉ុន្តែមិនត្រូវបានដាក់អោយលេងនោះទេ បើទោះបីជា Darwin Nunez តស៊ូនៅមុខគោលដៅក៏ដោយ។...
អ្នកកាសែត Ben Jacobs បានសរសេរនៅលើ tweeted ថា Chelsea មិនមានគម្រោងផ្តល់ការលេងសម្រាប់ Levi Colwill នៅរដូវក្តៅនេះទេ។...
ថ្លែងមុនការប្រកួត Arsenal លោក Mauricio Pochettino ត្រូវបានសួរអំពីអនាគតរបស់ Romelu Lukaku ។ គ្រូបង្វឹកអាហ្សង់ទីនបាននិយាយថាគាត់អាចពិចារណាគាត់សម្រាប់ក្រុមដំបូងបន្ទាប់ពីគាត់ត្រលប់ទៅក្លឹបវិញនៅរដូវក្តៅនេះវិញ។...