|
|
ខ្សែការពារ Miguel Gutierrez របស់ក្លឹបអធិរាជស Real Madrid បានសម្រេចការផ្ទេរទៅចូលរួមក្លិប Girona ជាអចិន្ដ្រៃយ៍។ ខ្សែការពារស្លាបដ៏លេចធ្លោរូបនេះ បានចូលរួមជាមួយ Real Madrid នៅដំណាច់រដូវកាល ២០២១-២២ ប៉ុន្ដែមានឱកាសបង្ហាញខ្លួននៅ La Liga តែ៣លើកប៉ុណ្ណោះ ក្នុងរដូវកាលមុន។ ខ្សែការពារអេស្ប៉ាញ បានព្រមព្រៀងកុងត្រាជាមួយ Girona រហូតដល់ឆ្នាំ២០២៧ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាប្រមាណ ៥លានអឺរ៉ូ។
គួរបញ្ជាក់ថាគេជាកីឡាករទី៦ ដែលបានផ្លាស់ទៅកាន់ក្លិបកាតាឡូញ៉ា។ កីឡាករដែលលេចធ្លោបំផុតផ្ទេរចូលក្លិបនេះគឺ ខ្សែប្រយុទ្ធ Valentin Castellanos របស់ក្លិប New York City FC បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះ ឈរនៅកំពូលតារាង Top Scorer នៅ MLS ក្នុងរដូវកាល ២០២១៕
ប្រភព ៖ Marca
វាហាក់ដូចជា Mason Greenwood គ្មានផ្លូវត្រលប់មក Manchester United វិញទេ បើទោះបីជាគាត់លេងនៅ Getafe ល្អឡើងវិញនៅរដូវកាលនេះក៏ដោយ។...
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ សំណួរសំខាន់បំផុតមួយដែលបានលើកឡើងទៅកាន់ Mikel Arteta គឺអនាគតរបស់ Gabriel Jesus ។...
ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ត្រូវបានផ្តល់ជូនទៅ Barca ដោយអ្នករួមដំណើររបស់គាត់ដែលដឹកនាំដោយភ្នាក់ងារកំពូលលោក Jorge Mendes នេះបើយោងតាម El Nacional ។...
យោងតាម Football Benchmark បានឱ្យដឹងថា Real Madrid រកបាន 190 លានអឺរ៉ូ មកពីការលក់ អាវរបស់ពួកគេតែមួយគត់។...
យោងតាម The Athletic ក្លឹប Manchester United នឹងលុបចោលការចំណាយលើអាជ្ញាកណ្តាលផ្លូវច្បាប់ Dan Ashworth អាចនឹងកើតឡើង ប្រសិនបើភាគីទីបីចូលមកដោះស្រាយជម្លោះជាមួយ Newcastle United។...