|
|
ក្លឹបបិសាចក្រហម Manchester United បានប្រកួតឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតមិត្តភាព Pre Season នៅទីលាន Melbourne Cricket Ground នៅឯប្រទេសអូស្ត្រាលីកាលពីម្សិលមិញ។
Man Utd បានស៊ុតចូលមុន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី១៧ ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៤៨ និងខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី៥៩ ក្រោយខាង Crystal Palace ក៏វាយបកវិញបាន ១គ្រាប់ដោយ ខ្សែការពារ Joel Ward នៅនាទីទី៧៤។
គួរបញ្ជាក់ថានេះជាប្រកួតមិត្តភាព Pre Season លើកទី៣ របស់ Man Utd ដោយក្លឹបនេះបានយកឈ្នះទាំង៣លើកជាប់គ្នាតែម្ដង ដោយកាលពីប្រកួតលើកទី១ Man Utd បានយកឈ្នះ Liverpool ៤-០ និងប្រកួតលើកទី២ Man Utd បានយកឈ្នះ Melbourne Victory ៤-១៕
ប្រភព ៖ BBC Sport
🔥ការប្រកួត La Liga 🔥 REAL SOCIEDAD VS REAL MADRID ...
🔥ការប្រកួត Champioship 🔥 QPR VS LEEDS UNITED ...
កីឡាករមួយចំនួនរបស់ Barcelona គួរតែសប្បាយចិត្តជាពិសេសជាមួយនឹងការសម្រេចចិត្តរបស់ Xavi ដើម្បីបំពេញកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។...
Harry Maguire ត្រូវបានគេដាក់គោលដៅទល់នឹងក្រុម Sheffield United កាលពីថ្ងៃពុធ ដោយស៊ុតបញ្ចូលទីក្នុងតង់ទី 1 គ្រាប់ដើម្បីតាមស្មើ 1-1 ។...
កាសែត The Evening Standard រាយការណ៍ថាកីឡាករភាគច្រើននៅ Chelsea ពេញចិត្តនឹង Mauricio Pochettino បន្តនៅរដូវកាលក្រោយ។...