|
|
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានរាយការណ៍ថា យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៦៨លានផោនសម្រាប់ខ្សែការពាររបស់ Juventus កីឡាករ Matthijs de Ligt ដែលការផ្ទេររំពឹងនឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ។
ក្លឹបយក្សនៅ Bundesliga ត្រូវបានគេដឹងថាបានយល់ព្រមផ្ដល់កុងត្រារយៈពេល៥ឆ្នាំជាមួយ De Ligt ដែលធ្វើឲ្យខ្សែការពារសញ្ជាតិហុល្លង់រូបនេះនៅ Munich ដល់ឆ្នាំ២០២៧។ ក្រៅពី Bayern ក្លឹបនៅអង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ចង់បាន De Ligt ដូចគ្នា។ គួរបញ្ជាក់ថាកីឡាករវ័យ២២ឆ្នាំបានបង្ហាញខ្លួនបាន១១៧ប្រកួតឲ្យក្រុមសេះបង្កង់ និងរកបាន៨គ្រាប់ក្នុងរយៈពេល៣រដូវកាល។ ការមកដល់របស់ De Ligt នឹងជំនួសកន្លែងរបស់ Niklas Sule ដែលចាកចេញទៅកាន់ Dortmund៕
ប្រភព៖ BBC Sport
ឥឡូវនេះភ្នាក់ងាររបស់ Mikel Merino បានចាប់ផ្តើមធ្វើតាម Arsenal ចំពេលមានរបាយការណ៍អំពីកិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនរវាងភាគីទាំងពីរ។...
ប្រភពជាច្រើនបាននិយាយថា Endrick បានសម្រេចចិត្តពាក់អាវលេខ 16 នៅ Real Madrid នៅរដូវកាលក្រោយ។...
Bologna បានបញ្ជាក់ពីការចាកចេញរបស់ខ្សែការពារ Riccardo Calafiori ដោយនាយក Claudio Fenucci បានបញ្ជាក់ថាក្លឹបកំពុងស្ថិតក្នុងទីផ្សារសម្រាប់ខ្សែការពារកណ្តាលថ្មី។...
ខ្សែបម្រើ Thomas Partey របស់ក្លឹប Arsenal បានបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការដាក់ការតស៊ូរបួសរបស់គាត់នៅពីក្រោយគាត់ ដោយផ្ញើសារធានាដល់អ្នកគាំទ្រ។...
យោងតាមលោក Florian Plettenberg ដែលជាប្រភពលំដាប់ថ្នាក់លេខមួយសម្រាប់ Bundesliga ក្រុម West Ham United បានបរាជ័យក្នុងការតាមប្រមាញ់កីឡាករ Noussair Mazraoui ។...