|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
🔥ការប្រកួត LA LIGA 2 🔥 ESPANYOL VS REAL OVIEDO ...
🔥ការប្រកួត SERIE A 🔥 BOLOGNA VS JUVENTUS ...
🔥ការប្រកួត SERIE A 🔥 SALERNITANA VS VERONA ...
យោងតាម The Athletic ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ Manchester United បានទទួលការសាកសួរអំពីការផ្ទេរកីឡាករ Mason Greenwood ពី Napoli ។...
Jurrien Timber ត្រូវបានបញ្ចូលក្នុងក្រុម Arsenal ប្រកួតទល់នឹង Everton កាលពីយប់មិញ។...