|
|
សហព័ន្ធបាល់ទាត់ FIFA បានធ្វើការសម្រេចអនុញ្ញាតឲ្យមួយក្រុមជម្រើសជាតិទាំងអស់ អាចនាំយកកីឡាកររបស់ខ្លួនចំនួន២៦នាក់ សម្រាប់ចូលរួមក្នុងការប្រកួត FIFA World Cup 2022 នៅឯប្រទេសកាតា ។
តាមពិតទៅការប្រកួត World Cup លើកមុនៗគឺ FIFA អនុញ្ញាតឲ្យមួយក្រុមនាំយកកីឡាករ ២៣នាក់មកប្រកួតប៉ុណ្ណោះ តែដោយសារតែបញ្ហាកើតឡើងដោយសារតែវិបត្តិកូវីដ-១៩ កន្លងទៅនេះ FIFA ក៏សម្រេចបង្កើនចំនួនកីឡាករយកមកប្រកួតរហូតទៅដល់២៦នាក់ក្នុងមួយក្រុម។ គួរបញ្ជាក់ថាការបង្កើនចំនួនកីឡាកររហូតទៅដល់២៦នាក់នេះ គឺដូចជាអ្វីដែលលោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសស្នើសុំកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
ប្រភព ៖ Sky Sport
🔥Matching LA LIGA 2 🔥 ESPANYOL VS REAL OVIEDO ...
🔥Matching SERIE A 🔥 BOLOGNA VS JUVENTUS ...
🔥Matching SERIE A 🔥 SALERNITANA VS VERONA ...
According to The Athletic the number one source Manchester United have received inquiries about the transfer of Mason Greenwood from Napoli....
Jurrien Timber was included in Arsenal game against Everton last night....