|
|
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior របស់ Real Madrid ក្លាយជាកីឡាករបាល់ទាត់ ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើលោក ។
តារាឆ្នើមប្រេស៊ីល ដែលលេងតំណែងប្រយុទ្ធស្លាបឆ្វេងរូបនេះ ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League សម្រាប់ក្រុមអធិរាជសដែលបានយកឈ្នះ Liverpool ១-០, មានតម្លៃ១៥៨.៣លានផោន តាមពីក្រោយដោយ កីឡាករចំណូលថ្មីរបស់ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland(១៣០.៤លានផោន)។
កីឡាករដែលមានតម្លៃខ្ពស់ដាច់គេនោះគឺ ម្ចាស់អាវលេខ៧របស់ក្លិប Paris Saint-Germain, Kylian Mbappe ដែលទើបបន្ដកុងត្រាថ្មីជាមួយក្លិបយក្សបារាំងរយៈពេល៣ឆ្នាំហើយគេមានតម្លៃរហូតដល់ ១៧៥.៧លានផោន៕
ប្រភព ៖ Sky Sport
រដូវកាល Premier League 2023/24 ត្រូវបានបញ្ចប់។ Arsenal បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 មាន 2 ពិន្ទុតាមពីក្រោយ Man City។...
Liverpool បានបញ្ចប់យុគសម័យ Jurgen Klopp ក្នុងកំណត់ត្រាដ៏ខ្ពស់មួយជាមួយនឹងការទទួលជ័យជម្នះ 2-0 លើក្រុម Wolves កាលពីរសៀលថ្ងៃអាទិត្យ។...
ក្រុម Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទីបួនជាប់ៗគ្នា ដោយបញ្ចប់ពីលើក្រុម Arsenal ដែលមានពីរពិន្ទុ។...
អតីតកីឡាករជម្រើសជាតិបារាំង Adil Rami ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការផ្ទេររបស់ Kylian Mbappe ទៅ Real Madrid ។ ក្លឹបយក្ស La Liga ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការអំពីការផ្ទេរនេះនៅក្នុងសប្តាហ៍ខាងមុខនេះ។...
🔥លទ្ធផលការប្រកួត LA LIGA 🔥 BARCELONA VS RAYO VALLECANO ...