|
|
Marcelo ខ្សែការពារឆ្នើមសញ្ជាតិប្រេស៊ីលរបស់ក្លឹបអធិរាជស Real Madrid បាននិយាយថា គេអាចនឹងចូលនិវត្តពីអាជីពកីឡាករបាល់ទាត់ នៅពេលដែលផុតកុងត្រាជាមួយ Real Madrid នាពេលឆាប់ៗខាងមុខ ។
គួរបញ្ជាក់ថា Marcelo បានចំណាយពេលជាង ១៥ឆ្នាំនៅឯទឹកដី Santiago Bernabéu របស់ស្តេចស Real Madrid ដោយបង្ហាញខ្លួនបាន ៥០០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់ ។ គេបានរួមចំណែកជួយអោយ Real Madrid ឈ្នះ La Liga ៥លើក Champions League ៤លើក និងពាន១៤ផ្សេងទៀតទាំងនៅអេស្ប៉ាញ និងនៅអឺរ៉ុប។
ខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ ជាកីឡាករដែលជោគជ័យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ប៉ុន្ដែអនាគតរបស់គេនៅ Real Madrid អាចនឹងបញ្ចប់ត្រឹមដំណាច់រដូវកាលនេះហើយ ពេលដែលកុងត្រារបស់គេផុតកំណត់ ៕
ប្រភព: Marca
វាហាក់បីដូចជាលោក Jurgen Klopp ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីកៅអីរបស់គ្រូបង្វឹក Liverpool ហើយគាត់ទុកវាសម្រាប់បុរសបន្ទាប់ Arne Slot ។...
Manchester City ទើបតែឈ្នះ Premier League ជាលើកទីបួនជាប់ៗគ្នា ដោយបានយកឈ្នះ West Ham United ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតចុងក្រោយសម្រាប់ឆ្នាំ 2023/24។...
Arsenal បរាជ័យក្នុងការឈ្នះពាន Premier League ដោយបញ្ចប់ការដេញតាមពីក្រោយ Man City ចំនួនពីរពិន្ទុ។...
Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ក្នុងតារាង Premier League 2023/24។...
រដូវកាល Premier League 2023/24 ត្រូវបានបញ្ចប់។ Arsenal បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 មាន 2 ពិន្ទុតាមពីក្រោយ Man City។...