|
|
Atletico Madrid បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវបិសាចក្រហម Manchester United កាលពីយប់មិញក្នុងជំនួបវគ្គ ១៦ក្រុមជើងទី១ UEFA Champions League ។ ជាលទ្ធផលក្រុមទាំងពីរបានត្រឹម ១-១ ក្នុងរយះពេល ៩០នាទី ។
ក្រុមម្ចាស់ផ្ទះ Atletico Madrid បានធ្វើការនាំមុខក្រុមភ្ញៀវ Manutd ១គ្រាប់ក្នុងតង់ទី១ ដោយខ្សែប្រយុទ្ធវ័យក្មេង Joao Felix នៅនាទី ៧ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Anthony Elanga ស៊ុតតាមស្មើរនៅនាទី ៨០ បន្ទាប់ពីប្តូរចូលបានត្រឹមតែ ៥នាទីប៉ុណ្ណោះ ។
គួរបញ្ជាក់ថាការប្រកួតជើងទី២ រវាង Atletico Madrid និង Manchester United ត្រូវធ្វើឡើងនៅខែក្រោយនៅឯទឹកដី Old Trafford ៕
ប្រភព : The Sun
លោក Thomas Tuchel បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានសម្រាប់ Bayern Munich ដែលត្រូវបានដកស្រង់ដោយ Daily Mirror ថា នេះគឺជាសន្និសីទសារព័ត៌មានចុងក្រោយរបស់ខ្ញុំពី Sabener Strasse ។...
Arne Slot គ្រោងនឹងដាក់ក្រដាសលើកិច្ចសន្យា Liverpool របស់គាត់នៅថ្ងៃសុក្រ ទី 17 ឧសភា វាត្រូវបានបញ្ជាក់។...
ថ្លែងមុនការប្រកួតពានរង្វាន់ Premier League ទល់នឹង Man City លោក David Moyes បាននិយាយថា វាពិបាកក្នុងការយកឈ្នះ Man City នៅពេលណាមួយ ជាពិសេសនៅពេលដែលពួកគេដឹងថាពួកគេត្រូវតែឈ្នះការប្រកួតមួយដើម្បីទទួលបានជើងឯក។...
Arsenal កំពុងតាមដានពាន Premier League ជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ ប៉ុន្តែមិនមែនសមាជិកក្រុម Mikel Arteta ទាំងអស់មានសិទ្ធិទទួលបានមេដាយទេ។ ហេតុអ្វីបានជាដូច្នេះ?...
Raphael Varane ជាមួយ Victor Lindelof និង Anthony Martial បានត្រលប់មកហ្វឹកហាត់វិញសម្រាប់ Man United មុនការប្រកួត Premier League ចុងក្រោយនៃរដូវកាលជាមួយនឹង Brighton ។...