|
|
Man United កំពុងរៀបចំផែនការផ្លាស់ប្តូរក្រុមធំនៅរដូវក្តៅដែលនឹងរួមបញ្ចូលការលក់កីឡាករជាច្រើន។
យោងតាមលោក Fabrizio Romano បិសាចក្រហមគ្រោងនឹងធ្វើកិច្ចពិភាក្សាផ្ទៃក្នុងក្នុងពេលឆាប់ៗនេះលើការចាកចេញរបស់ Mason Greenwood និង Jadon Sancho ។
មានអារម្មណ៏ថាទាំងក្លឹប និងកីឡាករអាចសប្បាយចិត្តជាមួយនឹងការផ្ទេរជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅលើលោក Sir Jim Ratcliffe ។
Greenwood កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប La Liga ហើយគាត់អាចត្រូវបានលក់ក្នុងតម្លៃប្រហែល £40 លានបន្ទាប់ពីត្រលប់ពីការខ្ចីជើងរបស់ Getafe ។
ទន្ទឹមនឹងនោះ Sancho មិនចង់ត្រលប់ទៅ Old Trafford វិញទេ បន្ទាប់ពីខ្ចីជើងនៅ Borussia Dortmund ហើយទំនងជាត្រូវផ្លាស់ទៅវិញផងដែរ។
Man United ទំនងជានឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដើម្បីពង្រឹងខ្សែរប្រយុទ្ធរបស់ពួកគេ ហើយអាចនឹងជំរុញឱ្យមានខ្សែបម្រើស្លាបថ្មី ប្រសិនបើអាចលក់ទាំងពីរនេះផងដែរ។
🔥ការប្រកួត PREMIER LEAGUE 🔥 TOTTENHAM VS MANCHESTER CITY ...
🔥ការប្រកួត LA LIGA 🔥 GIRONA VS VILLARREAL ...
🔥ការប្រកួត LA LIGA 🔥 REAL MADRID VS DEPORTIVO ALAVES ...
🔥ការប្រកួត LA LIGA 🔥 OSASUNA VS MALLORCA ...
ថ្លែងបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ លោក Mikel Arteta បាននិយាយថា នោះគឺជាការឈ្នះចំនួន 27 លើកក្នុងក្របខ័ណ្ឌ Premier League វាជាការឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបាល់ទាត់នេះក្នុងរយៈពេល 130 ឆ្នាំកន្លងមក។...