|
|
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានឆ្លើយតបទៅកាន់ការចុះផ្សាយពីខ្សែបម្រើ Bernardo Silva ពេញចិត្ត នឹងក្លឹប Barcelona បន្ទាប់ពីមានចុះផ្សាយជាច្រើនថា ៖ យើងចង់បាន Bernardo Silva បន្តជាមួយយើង ប៉ុន្តែខ្ញុំក៏មិនចង់ឲ្យមានអ្នកមិនសប្បាយចិត្តនៅទីនេះផងដែរ។ ជាដំបូងហ្នឹងរឿងអញ្ចឹងកើតឡើងបានទាល់តែក្លឹបទាំងពីរព្រមព្រៀងគ្នា តែយ៉ាងណាច្បាស់ណាស់ ខ្ញុំចង់ឲ្យគេបន្តនៅជាមួយក្រុមខ្ញុំ តែវាក៏ជាពិតផងដែរដែល Bernardo Silva ពេញចិត្តនឹង Barcelona ។
Fabrizio Romano បាននិយាយនៅលើប៉ុស្តិ៍ The United Stand Youtube ថា Man United កំពុងពិចារណាចែកផ្លូវជាមួយ Scott McTominay នៅរដូវក្តៅនេះ។...
Bukayo Saka និង Gabriel Magalhaes ជាមួយ Gabriel Martinelli សុទ្ធតែខកខានការហ្វឹកហាត់លើកដំបូងរបស់ Arsenal បន្ទាប់ពីសម្រាកជម្រើសជាតិ។...
Romeo Lavia នឹងមិនចូលលេងទៀតទេនៅរដូវកាលនេះបន្ទាប់ពីរងរបួសផ្សេងទៀត។ អ្នកកាសែត Sacha Tavolieri រាយការណ៍ថារបួសដែលកីឡាករ រូបនេះកំពុងជួបប្រទះគឺបណ្តាលមកពីការសម្រេចចិត្តរបស់ Chelsea ។...
Lionel Messi បានចាកចេញពី Barcelona ក្នុងឆ្នាំ 2021 ដោយសារក្លឹបមិនអាចផ្តល់កុងត្រាថ្មីដល់គាត់បាន។ កីឡាករអាហ្សង់ទីនរូបនេះបានចុះហត្ថលេខាជាមួយ PSG ស្នាក់នៅទីនោះរយៈពេលពីររដូវកាល ហើយឥឡូវនេះគាត់បានប្រកបអាជីពជាមួយ Inter Miami ។...
Eduardo Camavinga របួសកជើងពេលបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិជាមួយ France។...