|
|
ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបសេះបង្កង់ Juventus ប្រកាសកាលពីម្សិលមិញថា គេនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona ។
មូលហេតុនៃអវត្តមាននេះគឺដោយសារ Pogba ត្រូវបានរកឃើញថាមានបញ្ហារបួសជង្គង់ ដែលខាង Juventus កំពុងធ្វើការពិនិត្យឲ្យដិតដល់បន្ថែមទៀតដើម្បីដឹងពីបញ្ហារបួសនេះឲ្យច្បាស់លាស់។
បើតាមប្រភពជាច្រើនបញ្ជាក់ថា គេត្រូវការរយៈពេល២ខែឯណោះ ដើម្បីព្យាបាលឲ្យជាសះស្បើយ។ គួរបញ្ជាក់ថា Pogba ទើបផ្លាស់មក Juventus វិញដោយគ្មានតម្លៃខ្លូន ក្រោយចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ៕
ប្រភព៖ Sky Sport
🔥ការប្រកួត Premier League 🔥 BRIGHTON VS MANCHESTER CITY ...
អនាគតរបស់ Chelsea របស់ Mauricio Pochettino លើសពីរដូវក្តៅនេះ មិនត្រូវបានធានានោះទេ ដូចដែលលោក Matt Law បាននិយាយ។...
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន Ole រាយការណ៍ថា Enzo Fernandez បានសម្រេចចិត្តធ្វើការវះកាត់លើរបួសក្លនលូនរបស់គាត់។ គាត់នឹងខកខានរដូវកាលដែលនៅសល់ជាមួយ Chelsea។...
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃពុធនេះ គ្រូបង្វឹករបស់ Man City បាននិយាយអំពីរបៀបដែលការប្រកួតដ៏ស្វិតស្វាញទល់នឹង Brighton នាពេលខាងមុខសម្រាប់ក្រុមរបស់គាត់។...
យោងតាមរបាយការណ៍របស់ Diario Sport ថ្មីៗនេះ មានតែកីឡាករ Barcelona ប្រាំនាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថា ក្លឹបផ្សេងមិនអាចប៉ះបាន នៅពេលនេះ។...